CORARL HR
កម្មវិធីឌីជីថលសុវត្ថិភាពដែលត្រូវបានរចនាឡើងសម្រាប់គ្រប់គ្រងធនធានមនុស្ស ព្រមទាំងគាំទ្រដំណើរការអាជីវកម្មសំខាន់ៗ។
- ធនធានមនុស្ស
- ដំណើរការអាជីវកម្ម
- គ្រប់គ្រងអតិថិជន
- លំហូរការងារអនុលោមតាមបទប្បញ្ញត្តិ
- ទំនាក់ទំនងកន្លែងការងារ


ហេតុអ្វីគួរជ្រើសរើស CORARL
400+
ស្ថាប័ន
ចំនួនស្ថាប័នដែលបានជាវប្រើប្រាស់ Corarl HR
40K+
បុគ្គលិក
ចំនួនបុគ្គលិកដែលត្រូវបានគ្រប់គ្រងក្នុង Corarl HR
14+
វិស័យ
រួមមាន ហិរញ្ញវត្ថុ ផលិតកម្ម ភោជនីយដ្ឋាន សណ្ឋាគារ ពាណិជ្ជកម្ម លក់រាយ ហាងកាហ្វេ និងវិស័យផ្សេងៗ។
តម្លៃស្នូលរបស់យើង
តម្លៃស្នូលទាំងប្រាំរបស់យើង
ដែលណែនាំយើងក្នុងការងារ និងក្នុងរបៀបដែលយើងបង្កើតផលិតផល។
គួរឱ្យទុកចិត្ត
នៅខូរ៉ាល យើងកសាងទំនុកចិត្តតាមរយៈសកម្មភាពរបស់យើង។ យើងអនុវត្តតាមការប្តេជ្ញាចិត្ត ជឿជាក់លើគ្នាទៅវិញទៅមក និងលើគំនិតរបស់គ្នា ហើយជឿជាក់លើអ្វីដែលយើងអាចសម្រេចបានរួមគ្នា។
បើកចំហ
នៅខូរ៉ាល យើងបើកចំហក្នុងការចែករំលែកគំនិត ចំណេះដឹង និងបទពិសោធន៍។ យើងស្តាប់គ្នាដោយអត់ធ្មត់ ពិចារណាលើទស្សនៈផ្សេងៗ និងផ្តល់និងទទួលយកមតិយោបល់ស្ថាបនាដោយចិត្តបើកចំហ។
ចេះជួយគាំទ្រគ្នា
នៅខូរ៉ាល យើងជួយគាំទ្រគ្នាទៅវិញទៅមក និងគាំទ្រអតិថិជនរបស់យើង។ យើងស្តាប់បញ្ហាដោយយកចិត្តទុកដាក់ ដើម្បីយល់ពីបញ្ហាទាំងនោះ និងខិតខំប្រឹងប្រែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។
មានទំនួលខុសត្រូវ
នៅខូរ៉ាល យើងទទួលខុសត្រូវចំពោះភារកិច្ច គោលដៅ កំហុស និងការប្តេជ្ញាចិត្តរបស់យើង។ យើងមានទំនួលខុសត្រូវចំពោះសហការី ទោះបីការងាររបស់យើងបានបញ្ចប់ ឬមិនទាន់បញ្ចប់ក៏ដោយ។
ប្រកបដោយនវានុវត្តន៍
នៅខូរ៉ាល យើងជំរុញនវានុវត្តន៍ ដោយស្វែងរកដំណោះស្រាយកាន់តែឆ្លាតវៃសម្រាប់អតិថិជន ដើម្បីជួយឱ្យប្រតិបត្តិការរបស់ពួកគេមានសុវត្ថិភាព លឿន និងមានប្រសិទ្ធភាពជាងមុន។

វដ្តជីវិត Corarl HR
ជំហានវដ្តជីវិត HR ដែលមានក្នុង Corarl HR
ការជ្រើសរើសបុគ្គលិក
សម្រួលដំណើរការជ្រើសរើសបុគ្គលិករបស់អ្នកពីលក្ខណៈផ្ទាល់ (Offline) ទៅជាអនឡាញ (Online) ដើម្បីបង្កើនទំនាក់ទំនងកាន់តែល្អប្រសើរនៅក្នុងក្រុមការងារ និងជាមួយបេក្ខជន។
គ្រប់គ្រងដំណើរការជួលបុគ្គលិករបស់អ្នក រួមមានការផ្សព្វផ្សាយការងារ ផ្សំផ្គុំព័ត៌មាន ជ្រើសរើសបេក្ខជនសម្រាំងដោយស្វ័យប្រវត្ត កំណត់កាលវិភាគសម្ភាសន៍ និងការរៀបចំការងារដំបូង (Onboarding)។
រួមបញ្ចូលជាមួយ...
ការពិពណ៌នាការងារ
ការផ្សព្វផ្សាយការងារ
ការគ្រប់គ្រងពាក្យសុំ និងបេក្ខជន
ការជ្រើសរើសបេក្ខជនសម្រាំងដោយស្វ័យប្រវត្ត
ដំណាក់កាលនៃការជ្រើសរើស
ការគ្រប់គ្រងការសម្ភាសន៍
ការតាមដានប្រភពបេក្ខជន
ការផ្តល់ជូនការងារ
ការចូលបម្រើការងារ
កំណត់ដំណើរការចូលបម្រើការងារតាមគោលការណ៍ក្រុមហ៊ុន រួមមានបញ្ជីត្រួតពិនិត្យ ការចុះឈ្មោះបុគ្គលិក និងការចាត់ចែងទ្រព្យស្ថាប័ន។
បណ្តុះបណ្តាល និងអភិវឌ្ឍន៍
ជួយស្ថាប័ននានាក្នុងការរៀបចំផែនការ គ្រប់គ្រង និងតាមដានការបណ្តុះបណ្តាលបុគ្គលិកព្រមទាំងសមត្ថភាពរបស់ពួកគេតាមប្រព័ន្ធឌីជីថល ដោយធានាបាននូវការអនុវត្តស្របតាមបទប្បញ្ញត្តិ ការត្រៀមខ្លួនសម្រាប់ការត្រួតពិនិត្យ និងការអភិវឌ្ឍធនធានមនុស្សជាបន្តបន្ទាប់។
ម៉ោង និងវត្តមានបុគ្គលិក
គ្រប់គ្រងម៉ោង វត្តមាន និងកាលវិភាគបុគ្គលិក ដោយរួមបញ្ចូលទាំងវេនយប់ កាលវិភាគបត់បែន ថ្ងៃឈប់សម្រាក ច្បាប់ បេសកកម្ម ការធ្វើការថែមម៉ោង ម៉ាស៊ីនស្កេនវត្តមាន និងការចុះវត្តមានតាមទូរស័ព្ទ។
ប្រាក់ខែ
ការគណនាប្រាក់ឧបត្ថម្ភ និងការកាត់ប្រាក់ដោយស្វ័យប្រវត្តិ ជាមួយនឹងរូបមន្ត និងវិធានដែលអាចកំណត់បានតាមតម្រូវការ ព្រមទាំងមានការភ្ជាប់ប្រព័ន្ធជាមួយទិន្នន័យវត្តមាន និងអាចប្រើប្រាស់បានជាមួយធនាគារក្នុងស្រុកជាង ២០ តាមរយៈទម្រង់ឯកសារ CSV/Excel។
ការចាកចេញ
អនុវត្តនីតិវិធីសម្រាប់ការបញ្ចប់ការងាររបស់បុគ្គលិកដែលនឹងចាកចេញ រួមទាំងការប្រគល់ទ្រព្យសម្បត្តិក្រុមហ៊ុនមកវិញ ការសម្ភាសន៍នៅពេលចាកចេញ និងចំណុចផ្សេងៗទៀត។
តាមដានម៉ោងការងារឆ្លាតវៃ និង ភ្លាមៗ
Corarl HR អនុញ្ញាតឱ្យបុគ្គលិកចុះវត្តមានតាមទូរស័ព្ទ (NFC, GPS, QR Code) ឬតាមឧបករណ៍ស្កេនវត្តមាននៅតាមទីតាំង (មុខ កាត ស្នាមម្រាមដៃ ទ្វារចូល)។ អ្នកគ្រប់គ្រងទទួលបានទិន្នន័យជាក់ស្តែង និងការជូនដំណឹងភ្លាមៗ។
ជម្រើសចុះវត្តមាន
NFC, Map GPS, QR Code, សម្គាល់មុខ, ស្កេនកាត, ម៉ាស៊ីនស្កេនស្នាមម្រាមដៃ និងទ្វារគ្រប់គ្រងចូលចេញ
ចុះវត្តមានមិនចាំបាច់អ៊ីនធឺណិត
របៀបប្រើប្រាស់ដោយគ្មានអ៊ីនធឺណិត (Offline mode) មានសម្រាប់ប្រើប្រាស់នៅពេលជួបបញ្ហាក្នុងការតភ្ជាប់។

មុខងារ
CORARL HR - Cloud HR Management System
បេសកកម្មមួយរបស់ខូរ៉ាលគឺផ្តល់នូវប្រព័ន្ធឌីជីថល និងសេវាកម្មវិជ្ជាជីវៈប្រកបដោយភាពច្នៃប្រឌិត ដែលជួយឱ្យស្ថាប័ននានាអាចគ្រប់គ្រងធនធានមនុស្ស ដំណើរការការងារ និងការអនុលោមតាមបទប្បញ្ញត្តិនានាប្រកបដោយទំនុកចិត្ត។
- ជ្រើសរើសបុគ្គលិក
តាមដានការជ្រើសរើស និងពាក្យសុំជាមួយ QR Code - ការងារ
គ្រប់គ្រងចលនាបុគ្គលិកចាប់ពីចូលបម្រើការងារ ដល់ចាកចេញ - បណ្តុះបណ្តាល
រៀបចំ គ្រប់គ្រង និងតាមដានកម្មវិធីបណ្តុះបណ្តាលបុគ្គលិក - គ្រប់គ្រងទ្រព្យស្ថាប័ន
រៀបចំ និងថែរក្សាទ្រព្យស្ថាប័ន រួមមានប្រភេទ ស្តុក និងការកក់ - ម៉ោង និងវត្តមាន
វេនយប់ កាលវិភាគ ថ្ងៃឈប់សម្រាក ច្បាប់ បេសកកម្ម និងថែមម៉ោង - ឧបករណ៍វត្តមានភ្លាមៗ
ភ្ជាប់ឧបករណ៍វត្តមាននៅតាមទីតាំង ជាមួយការធ្វើបច្ចុប្បន្នភាពទិន្នន័យម៉ោងការងារភ្លាមៗ - ចុះវត្តមានតាមទូរស័ព្ទ
គ្រប់គ្រងម៉ោងការងា និងការចុះវត្តមានជាមួយ GPS, NFC និង QR Code - ប.ស.ស.
បង្កើតប្រវត្តិបុគ្គលិក គណនាភាគទាន និងនាំចេញជាទម្រង់ ប.ស.ស. - ប្រាក់ខែ
គណនាប្រាក់បន្ថែម និងកាត់ប្រាក់ដោយស្វ័យប្រវត្តិ ភ្ជាប់ជាមួយវត្តមាន និងធនាគារ - ប័ណ្ណប្រាក់ខែតាម Telegram
ផ្ញើប័ណ្ណប្រាក់ខែទៅបុគ្គលិកម្នាក់ៗតាម Telegram - CRM
គ្រប់គ្រង lead តាមដានប្រភព និងរៀបចំប្រវត្តិអតិថិជន - ចុះវត្តមានក្រៅទីតាំង
តាមដានការចុះវត្តមានពេលបុគ្គលិកចុះបេសកកម្មក្រៅទីតាំង - សំណើ និងការអនុម័ត
ស្នើសុំ និងអនុម័តច្បាប់ ថែមម៉ោង បេសកកម្ម និងផ្សេងៗ - ផ្ទាំងវិភាគ
របាយការណ៍មើលឃើញជារូបភាពក្រាហ្វិក - របាយការណ៍
របាយការណ៍ច្រើន ដែលអាចកែតម្រូវ នាំចេញ និងបោះពុម្ពបានងាយស្រួល - ការជូនដំណឹង
ជូនដំណឹងតាមអ៊ីមែល Web Desktop និងទូរស័ព្ទ - ភាសា
ប្តូររវាងភាសាអង់គ្លេស និងភាសាខ្មែរ - សាខាច្រើន
គ្រប់គ្រងសាខាទាំងអស់ពីទីតាំងតែមួយ
សាកល្បង! ទទួលបានការប្រឹក្សាឥតគិតថ្លៃ
ចាប់ផ្តើមដំណើររបស់អ្នកជាមួយយើងឥឡូវនេះ
យើងអាចជួយឱ្យស្ថាប័នរបស់អ្នកគ្រប់គ្រងធនធានមនុស្ស ដំណើរការអាជីវកម្ម លំហូរការងារអនុលោមតាមបទប្បញ្ញត្តិ និងទំនាក់ទំនងនៅកន្លែងការងារប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់។



















