អំពីខូរ៉ាល
រួមចំណែកកសាងកន្លែងការងារដែល ឆ្លាតវៃ និងមានប្រសិទ្ធភាពកាន់តែខ្ពស់នៅកម្ពុជា និងបណ្តាប្រទេសដទៃទៀត។
ប្រវត្តិក្រុមហ៊ុន
ពីការចាប់ផ្តើមនៅឆ្នាំ ២០១៧ រហូតមកដល់បច្ចុប្បន្ន និងទៅអនាគត។
ខូរ៉ាល ឯ.ក (CORARL CO., LTD) បានចុះបញ្ជីជាផ្លូវការជាក្រុមហ៊ុនបច្ចេកវិទ្យារបស់កម្ពុជា ដោយប្រកាន់ខ្ជាប់នូវចក្ខុវិស័យធ្វើឱ្យជីវិតការងារនិយោជិក និងនិយោជកកាន់តែមានប្រសិទ្ធភាព។
ខូរ៉ាល (CORARL) បានដាក់ឱ្យប្រើប្រាស់កំណែសាកល្បង (beta version) នៃប្រព័ន្ធ Corarl HR ដែលជាប្រព័ន្ធគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធ Cloud ត្រូវបានរចនាឡើងដើម្បីគ្រប់គ្រងធនធានមនុស្ស និងធ្វើឱ្យការទំនាក់ទំនងនៅកន្លែងការងារកាន់តែប្រសើរ ដើម្បីស្វែងយល់ និងឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារកម្ពុជា។
ចាប់តាំងពីពេលនោះមក Corarl HR បានវិវត្តខ្លួនលើសពីប្រព័ន្ធគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធ Cloud បែបប្រពៃណី ទៅជាកម្មវិធីឌីជីថលដែលមានសុវត្ថិភាពខ្ពស់ ដែលត្រូវបានរចនាឡើងដើម្បីគ្រប់គ្រងធនធានមនុស្ស ព្រមទាំងគាំទ្រដល់ដំណើរការអាជីវកម្មសំខាន់ៗ រួមមានការគ្រប់គ្រងអតិថិជន និងលំហូរការងារទាក់ទងនឹងការអនុលោមតាមបទប្បញ្ញត្តិ ដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងការទំនាក់ទំនងការងារដ៏ល្អប្រសើរ។
បច្ចុប្បន្ន ខូរ៉ាល (CORARL) កំពុងផ្តល់សេវាកម្មដល់ស្ថាប័ននានាទូទាំងប្រទេសកម្ពុជា ក្នុងវិស័យជាច្រើនដូចជា ធនាគារ ផលិតកម្ម បដិសណ្ឋារកិច្ច ពាណិជ្ជកម្ម និងអង្គការមិនមែនរដ្ឋាភិបាល។ ក្នុងនាមជាអ្នកផ្តល់សេវាកម្មបច្ចេកវិទ្យា និងសេវាកម្មវិជ្ជាជីវៈដ៏ទូលំទូលាយ ខូរ៉ាល (CORARL) ជួយស្ថាប័ននានាក្នុងការលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ បង្កើតដំណើរការការងារដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងអាចទុកចិត្តបាន ព្រមទាំងពង្រឹងសមត្ថភាពក្នុងការអនុវត្តការអនុវត្តល្អៗ (best practices) និងស្តង់ដារដែលទទួលស្គាល់ជាអន្តរជាតិ រួមមានប្រព័ន្ធគ្រប់គ្រង ISO គម្រោងវិញ្ញាបនបត្រសុវត្ថិភាពចំណីអាហារ និងក្របខ័ណ្ឌការទទួលខុសត្រូវសង្គមដូចជា SMETA ជាដើម។
ខូរ៉ាល (CORARL) បន្តពង្រឹងវេទិកា និងសេវាកម្មរបស់ខ្លួនតាមរយៈការអនុវត្តវិធីសាស្ត្រល្អបំផុត ការដាក់ឱ្យប្រើប្រាស់មុខងារថ្មីៗដែលមានប្រសិទ្ធភាពជាក់ស្តែង និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងវិវត្តរបស់ស្ថាប័ននានា។ ដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៅកម្ពុជា ខូរ៉ាល (CORARL) ប្តេជ្ញាគាំទ្រដល់កំណើនស្ថាប័នប្រកបដោយនិរន្តរភាព និងបង្កើតបរិយាកាសការងារប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសដទៃទៀត ជាមួយនឹងមហិច្ឆតារយៈពេលវែងក្នុងការពង្រីកប្រតិបត្តិការទូទាំងតំបន់អាស៊ីអាគ្នេយ៍។
ចក្ខុវិស័យរបស់យើង
ធ្វើឱ្យជីវិតការងារនិយោជិក និង និយោជកកាន់តែមានប្រសិទ្ធភាព
បេសកកម្មរបស់យើង
ផ្តល់នូវប្រព័ន្ធឌីជីថល និងសេវាកម្មវិជ្ជាជីវៈប្រកបដោយភាពច្នៃប្រឌិត ដែលជួយឱ្យស្ថាប័ននានាអាចគ្រប់គ្រងធនធានមនុស្ស ដំណើរការការងារ និងការអនុលោមតាមបទប្បញ្ញត្តិនានាប្រកបដោយទំនុកចិត្ត — ដើម្បីពង្រឹងក្រុមការងារឱ្យកាន់តែរឹងមាំ ប្រតិបត្តិការកាន់តែឆ្លាតវៃ និងកំណើនប្រកបដោយចីរភាព។
តម្លៃស្នូលរបស់យើង
សាកល្បង! ទទួលបានការប្រឹក្សាឥតគិតថ្លៃ
ចាប់ផ្តើមដំណើររបស់អ្នកជាមួយយើងឥឡូវនេះ
យើងអាចជួយឱ្យស្ថាប័នរបស់អ្នកគ្រប់គ្រងធនធានមនុស្ស ដំណើរការអាជីវកម្ម លំហូរការងារអនុលោមតាមបទប្បញ្ញត្តិ និងទំនាក់ទំនងនៅកន្លែងការងារប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់។
មានទីតាំងនៅរាជធានីភ្នំពេញ
ជាន់ទី ២, S166-117, Olympia City, សង្កាត់បឹងព្រលិត, ខណ្ឌ ៧ មករា, រាជធានីភ្នំពេញ, កម្ពុជា